ប៉ៃលិនៈនៅវេលាម៉ោង ១៤និង៣០នាទីថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២០ នៅភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានករណីមនុស្សលង់ទឹកពាងស្លាប់ម្នាក់ ។
ជនរងគ្រោះឈ្មោះ តុង រិទ្ធី ភេទប្រុសអាយុ១០ឆ្នាំមានទីលំនៅនៅភូមិកើតហេតុខាងលើ។
ក្រោយពីបានស្ដាប់ការបំភ្លឺពីសាក្សីជុំវិញកន្លែងកើតហេតុរួចមកឃើញថាជនរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកពិតប្រាកដមែន ។
បច្ចុប្បន្ន សពត្រូវបានប្រគល់ឱ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់