ព័ត៌មានជាតិ

ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ ត្រូវបញ្ជូនទៅ​តុលាការ​ ករណី​រក្សា និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​

​ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​រសៀល​ថ្ងៃ​ទី​៦​ ខែមិថុនា​ ឆ្នាំ​២០១៩​ ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​អា​មេ​រិ​ក​ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ពាក់ព័ន្ធ​ករណី​រក្សារ​នឹង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។​

លោក ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ បានឱ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សា​ទុក​នឹង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ខាងលើ​ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ និង​អគ្គស្នងការ​រង​ទទួល​ផែន​ កម្លាំង​ជំនាញ​ក្រសួង​ផ្ទៃ​ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ កាលពី​ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ផ្ទះ​លេខ​២០​ ផ្លូវ​លេខ​៩៧​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​

​លោក​ប្រធាន​យក​ដ្ឋា​ន​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ABOURAMAN​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​អា​មេ​រិ​ក​,​ ទី​២-​ឈ្មោះ​LI​ PEI​ XIAN​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ចិន​ និង​ទី​៣-​ឈ្មោះ​ភឿន​ សា​រ៉ា​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ បម្រើ​ការងារ​នៅ​អង្គភាព​ង​៧០​។​ ​វត្ថុ​តាង​ដកហូត៖ អាវុធ​ខ្លី​ប្រភេទ​ទំនើប​ បាន​ចំនួន​៩​ដើម​ គ្រាប់​៩​ម​.​ម​ ចំនួន​៦៦​គ្រាប់​ ៕

មតិយោបល់