ព័ត៌មានជាតិ

ព្រះសង្ឃ ១អង្គ ត្រូវចោរលួចទូរស័ព្ទ ក្នុងវត្តសាលាក្រៅ

ប៉ៃលិនៈ កាលពីវេលាម៉ោង ៥ និង០០ នាទីយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ មានករណីចោរកម្មមួយកើតឡើង នៅវត្តសាលាក្រៅ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជនរងគ្រោះព្រះមាន ឡេន មីនា ភេទប្រុស ព្រះជន្ម ៣១ វស្សា ជនជាតិខ្មែរ មុខរបរ ព្រះសង្ឃ គង់នៅក្នុងវត្តសាលាក្រៅ បានបាត់ទូរស័ព្ទដៃស្មាតហ្វូន ០១គ្រឿង ម៉ាកVIVO ។

ជនសង្ស័យឈ្មោះ វ៉ាតយ៉ា គុប ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ក្រោយពីបានធ្វើការសាកសួរ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាបានលួចទូរស័ព្ទខាងលើពិតប្រាកដមែន ហើយទូរស័ព្ទដៃដែលលួចបាន ខ្លួនបានយកទៅលក់បាត់ហើយ។

បច្ចុប្បន្នជងសង្ស័យត្រូវបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់