ព័ត៌មានជាតិ

អាសូរណាស់! អ្នកទិញអេតចាយម្នាក់ជិះម៉ូតូបុករោងបុណ្យស្លាប់មួយរំពេច

តាកែវ: កាលពីវេលាម៉ោង ៦និង៤៥នាទីយប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរោងបុណ្យ បណ្ដាលឲ្យស្លាប់ ស្ថិតតាមបណ្ដោយផ្លូវលេខ២១ ភូមិថ្នល់បំបែក ឃុំរកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ ហ្វៀង ថាំងចាំង ភេទប្រុស ស្លាប់ មិនពាក់មួកសុវត្ថិភាព មុខរបរទិញអេតចាយ ជិះម៉ូតូពាក់ស្លាកលេខ តាកែវ 1M-9619 បានបុកបង្គោលរោងបុណ្យ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះធ្វើកំណត់ហេតុប្រគលសពជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មូលហេតុ៖ គ្មានភ្លើងស្លាកសញ្ញា៕

មតិយោបល់