ដើម្បីជ្រាបច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹងដូចខាងក្រោម៖

ព័ត៌មានក្នុងដៃអ្នក
ដើម្បីជ្រាបច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹងដូចខាងក្រោម៖
បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយបានទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោសាតគឹនសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទីត្រង់ចំណុចរង្វង់មូលលោកតាដំបងគ្រញូងស្ថិតក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុង-ខេត្តបាត់ដំបង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយក្រុមអន្តរាគមន៍បង្ការបង្ក្រាបនិងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃឃាត់ខ្លួនបុរសម្នាក់ពីបទរំលោភលើទំនុកចិត្ត។ ជនត្រូវចោទឈ្មោះកងសុធនភេទប្រុសអាយុ៣៧ឆ្នាំមានទីលំនៅផ្ទះលេខ៥៦៦ផ្លូវបេតុងភូមិថ្មីសង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាលត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់របស់សាលាដំបូងខេត្តកណ្ដាលលេខ០៧៥ដកបចខរបស់ចៅក្រមជំនុំជម្រះប្លុងវិសាលចុះថ្ងៃទី២៧ខែមករាឆ្នាំ២០២១ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្តនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបានដែលប្រព្រឹត្តទៅនៅក្រុងតាខ្មៅខេត្តកណ្ដាលកាលពីកំឡុងឆ្នាំ២០២០។ សម្ភារដកហូតរួមមាន៖១.ទូរសព្ទដៃម៉ាកSamsungGalaxyS10+ពណ៌ខ្មៅចំនួន០១គ្រឿង,២.ទូរសព្ទដៃម៉ាកNokiaអ៊ិនចុចពិលពណ៌ខ្មៅចំនួន០១គ្រឿង,៣.លុយខ្មែរចំនួន១៦០,០០០រៀល(ដប់ប្រាំមួយម៉ឺនរៀល),៤.កាបូបលុយពណ៌ខ្មៅចំនួន០១,៥.ខោអាវ០១កំប្លេរ។ ក្រោយអនុវត្តរួចសមត្ថកិច្ចជំនាញបានរៀបចំសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការបន្តតាមនីតិវិធី៕ មតិយោបល់
ព្រះសីហនុៈ កាលពីវេលាម៉ោង ១១និង៣៥នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២០៤-២០៥ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័របុកម៉ូតូ។ ម៉ូតូម៉ាក HONDA SCOOPY ពណ៌ខៀវ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ អឹប សេថន…
ភ្នំពេញៈ នៅវេលាម៉ោង ៦និង៣៥នាទីព្រលប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ លើផ្លូវបេតុង105K ( ផ្លូវវត្តតាំងកសាង ) ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ។ ជនរងគ្រោះទាំង ២នាក់ មិនទាន់បានស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូម៉ាកហុងដាគុប ពណ៌ទឹកប៊ិច…
មតិយោបល់