ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តតាក់ស៊ីបើកបុកម៉ូតូស្លាប់មនុស្សមួយរំពេច នៅសៀមរាប

សៀមរាប: នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៣និង៣០នាទី មានករណីគ្រោះថ្នាក់រវាងរថយន្តបុកម៉ូតូ ត្រង់ចំណុចលើស្ពានសរសរខ្មូ ស្ថិតក្នុងភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។

រថយន្តបង្កតាក់ស៊ីម៉ាក TOYOTA CAMRY ពាក់ស្លាកលេខ ភ្នំពេញ 2S-2767 ប្រភេទទេសចរណ៍ ពណ៌ទឹកប្រាក់ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេច)ធ្វើដំណើរពីកើតទៅលិចបានបុកម៉ូតូម៉ាក HONDA DREAM ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខ កំពង់ធំ 1C-7352 ប្រភេទម៉ូតូស្រី ពណ៌ខ្មៅ អ្នកបើកបរឈ្មោះ ជ្រេន រុន ភេទប្រុស អាយុ ៣២ឆ្នាំ (ស្លាប់) ទីលំនៅភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប បើកពីលិចទៅកើត។

មូលហេតុ៖ អ្នកបើករថយន្តមិនប្រកាន់ស្តាំ និងក្នុងល្បឿនលឿន ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះជួយសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងវាស់វែងយកទៅរក្សាទុកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕

មតិយោបល់