កណ្តាលៈ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៧និង២០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបុកគ្នា បណ្ដាលឲ្យមនុស្សក្មេងចាស់របួសធ្ងន់ស្រាល ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក សង់C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1AB-7117 ផលិតឆ្នាំ២០១៩ ជិះគ្នាមានចំនួន០៣នាក់គឺៈ
១/ ឈ្មោះ ខន ចាន់ថន ភេទប្រុស អាយុ ១៨ឆ្នាំ( របួសធ្ងន់ ) ខ្មែរមានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
២/ ឈ្មោះ សេង ភក្តី ភេទប្រុស អាយុ ១៤ ឆ្នាំ(ខ្មែរ) មុខរបរសិស្ស មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល របួសស្រាល។
៣/ ឈ្មោះ លី រតនា ភេទប្រុស អាយុ ១៣ឆ្នាំ(ខ្មែរ) មុខរបរសិស្ស មានទីលំនៅភូមិ ស្តៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ដោយធ្វើដំណើរពីលិចទៅកើត (ភ្នំពេញទៅអ្នកលឿង) បានជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងម៉ាក សង់សេ ១០០
ពណ៌ខ្មៅ ពាក់ស្លាកលេខ ១ឃ.២០៦៩ បើកបរដោយឈ្មោះ សួន ម៉ុង ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ រងរបួសធ្ងន់។
ក្រោយពីកើតហេតុសមត្ថកិច្ច ជំនាញផ្នែកចរាចរណ៍ស្រុកកៀនស្វាយ ចុះការវាស់វែងរួចបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែកវត្ថុតាងម៉ូតូយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រង់ចាំដោះស្រាយតាមនីតិវិធី។
សូមបញ្ជាក់៖ ករណីនេះលោក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ សូមណូមពរដល់បងប្អូនប្រជាពលរដ្ឋ នៅពេលធ្វើដំណើរត្រូវមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍៕






មតិយោបល់