កម្មវិធីរាយការណ៍អំពីអំពើពុករលួយតាមរយៈទូរស័ព្ទដៃជាភាសាខ្មែរ នឹងត្រូវដាក់ឲ្យប្រើប្រាស់នៅក្នុងពេលឆាប់ៗនេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាជនខ្មែរក្នុងការរាយការណ៍នូវអំពើពុករលួយទាំងឡាយ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្ដិ៍។ Bribespot ជាកម្មវិធីរាយការណ៍អំពីអំពើពុករលួយ ដែលបច្ចុប្បន្នត្រូវបានដាក់ឲ្យប្រើប្រាស់នូវក្នុងប្រទេសថៃ និងមានសេចក្ដីរាយការណ៍ចំនួន ១៩៤ ករណី គឺចាប់តាំងពីខែសីហា ឆ្នាំ ២០១៣។ កម្មវិធីនេះវាអនុញ្ញាតឲ្យអ្នកប្រើប្រាស់កំណត់ទីតាំងលើផែនទី ដែលពួកគេបានក្លាយជាជនរងគ្រោះនៃអំពើពុករលួយ និងបង្ហោះសេចក្តីបរិយាយដ៏ខ្លីអំពីអំពើពុករលួយនោះ។ លោក Artas Bartas អ្នកបង្កើតកម្មវិធី…
មតិយោបល់