ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល ២និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចមុខផ្ទះលេខ២៧ ផ្លូវលេខ២១៩ ក្រុមទី៣៩ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី១ ប្រព្រឹត្តនៅចំណុចក្នុងផ្ទះលេខ៩Eoz ផ្លូវលេខ១៥៦z ក្រុមទី២៣ ភូមិ៥ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ គង់ ណារុំ ហៅ ថ្ម ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៣៤z ផ្លូវលេខ២១៥ ក្រុមទី៤២ ភូមិ២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារព្រៃស ធ្វើសកម្មភាពគាស់ផ្ទះ ក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ធ្វើការបង្ក្រាបនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ក្នុងឆ្នាំ២០១៤ ។
វត្ថុតាងចាប់យករួមមាន៖ ម៉ូតូចំនួន ០១ គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AF-7037 សេរីឆ្នាំ២០០៩ លេខតួ និងលេខម៉ាស៊ីន:358535 (ជារបស់ជនរងគ្រោះ) ។
ជនរងគ្រោះឈ្មោះ លី ហៀបផេង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជនផ្នែកលក់ទីផ្សារ ស្នាក់នៅផ្ទះលេខ៩E1 ផ្លូវលេខ១៥៦z ក្រុមទី២៣ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សភាពរឿងហេតុ៖ មុនពេលកើតហេតុនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១១និង០០នាទី ជនរងគ្រោះបានជិះម៉ូតូត្រឡប់មកពីហាត់ប្រាណនៅក្លឹប Blue Town នៅម្តុំផ្លូវភ្លោះផ្សារអូឬស្សី ដោយបានចតម៉ូតូ និងចាក់សោរទុកនៅក្នុងផ្ទះលេខ ៩Eoz ក្បែរជណ្តើរ រួចឡើងទៅសំរាកផ្ទះរបស់ខ្លួននៅជាន់ទី១ លុះដល់ព្រឹកឡើងម៉ោងប្រហែល៧ ចុះទៅយកម៉ូតូដើម្បីជិះទៅធ្វើការ ស្រាប់តែមិនឃើញម៉ូតូនៅកន្លែងទុកត្រូវចោរលួចបាត់ ។ ប៉ុន្តែក្រោយមកក៏ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១ ឃាត់ខ្លួនជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូ រួចជូនដំណឹងឲ្យជនរងគ្រោះបានដឹងមកដាក់ពាក្យប្តឹងចាត់ការតាមផ្លូវច្បាប់ ។
ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ច បានយកទឹកនោមជនស្ស័យធ្វើតេស្តស្វែងរកសារធាតុញៀន ជាលទ្ធផល (វិជ្ជមាន)។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕


មតិយោបល់