ព័ត៌មានជាតិ

សុទ្ធសឹងជានិស្សត! យុវជន ៣នាក់ នាំចេញ-នាំចូល និងកែច្នៃអាវុធដោយខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

សៀមរាប: សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ពន្ធករណីនាំចេញ-នាំចូល និងកែច្នៃអាវុធដោយខុសច្បាប់ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩។

ជនសង្ស័យខាងលើ៖ ១.ឈ្មោះ ជា ហ៊ាបហ៊ ភេទប្រុស អាយុ១៩ឆ្នាំ ជានិស្សិត ស្នាក់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប មានស្រុកកំណើតនៅខេត្តកំពង់ចាម (ជាអ្នកនាំចូល-នាំចេញនិងកែច្នៃអាវុធ) ២.ឈ្មោះ លី តាំងឆេង ភេទប្រុស អាយុ២០ឆ្នាំ ជានិស្សិត មានទីលំនៅភូមិតាវៀន ឃុំសាលាកម្រើក ក្រុង/ខេត្តសៀមរាប (ជាអ្នកជួញដូរអាវុធខុសច្បាប់) និង៣.ឈ្មោះ ឡី ម៉េងឡុង ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិតាវៀន សង្កាត់សាលាកម្រើក ក្រុង/ខេត្តសៀមរាប មានស្រុកកំណើតនៅខេត្តកំពង់ចាម (ជាអ្នកជួញដូរអាវុធខុសច្បាប់)។

វត្ថុតាងដកហូតរួមមាន៖
– អាវុធខ្លី ១ដើមម៉ាក GLock ពណ៌ខ្មៅ
– ហ្គាស់បញ្ចូលកាំភ្លើង សម្រាប់បាញ់ចំនួន៥ដប,
– ស្នាប់កាំភ្លើងខ្លី ពណ៌ខ្មៅចំនួន១
– សោសម្រាប់ដោះ (ទួណឺវីស) ចំនួន៣ដុំ
– លិខិតឆ្លងដែនរបស់ឈ្មោះ ជា ហ៊ាបហ៊ ១ក្បាល
– កាតវីងចំនួន ១ និងកាតធានារ៉ាប់រង (ប្រទេសថៃ)ចំនួន១។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាននាំចូល-នាំចេញ និងកែច្នៃអាវុធខុសច្បាប់វប្រាកដមែន រួមមានកាំភ្លើងមែនទែនចំនួន១០០ដើម អាវុធខ្លីប្រើហ្គាស់ និងអាវុធប្រើខ្យល់ចំនួន៣០០ដើម ទៅជួញដូរតាមបណ្តាខេត្ត និងរាជធានី (ភាគច្រើនភ្នំពេញ និងខេត្តព្រះសីហនុ)។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច បានធ្វើកំណត់ហេតុ រួចបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់