ព័ត៌មានជាតិ

រថយន្តកូរេដឹកឥដ្ឋមួយគ្រឿង ជ្រុលបុក FORD RANGER បណ្តាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៨ និង៥៣ នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរថយន្តកូរេដឹកឥដ្ឋមួយគ្រឿង បានជ្រុលចង្កូតទៅរថយន្ត FORD RANGER មួយគ្រឿងចំពាក់កណ្តាល បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

រីឯមូលហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់ដឹងច្បាស់ប្រាកដនូវឡើយ ។ ខណ:នេះវត្តមានកម្លាំងសមត្ថកិច្ច នគរបាលក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុអន្តរាគមន៍ ឲ្យភាគីទាំងសងខាងធ្វើការចរចាសម្រុះសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ។ សូមបញ្ជាក់ថា: ករណីនេះ មិនមានមនុស្សរងរបួសនោះទេ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់