ព័ត៌មានជាតិ

សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន​! សមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនបុរស២នាក់

ភ្នំពេញ: កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបាន កម្លាំងនគរបាលអន្តរាគមន៍ខណ្ឌដង្កោ និងកម្លាំងជំនាញប្រឆាំងគ្រឿងញៀនខណ្ឌធ្វើការបង្ក្រាបនិងចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់នៅចំណុច២ទីតាំងផ្សេងគ្នា ដោយដកហូតបានក្រាមពណ៌សថ្លាចំនួន៤៦កំណាត់ នៅចំណុចផ្លូវ៦០ម៉ែត្រ ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបន្តឆែកឆេរឃាត់ខ្លួនបានជនសង្ស័យម្នាក់បន្ថែមទៀត នៅភូមិទឹកនីម ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕

មតិយោបល់