ភ្នំពេញៈ នារីវ័យក្មេងម្នាក់ បានគិតខ្លីមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វាថ្មី បានសម្រេច កាលវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វារថ្មី ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា។
សពរងគ្រោះមានឈ្មោះ ស្រី នីត ភេទស្រី អាយុ២៤ឆ្នាំ មុខរបអ៊ុតសក់ នៅផ្សារសំណង់១២ ស្នាក់នៅភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតខេត្តព្រៃវែង។
តាមការរៀបរាប់ពីម្ដាយរងគ្រោះបានឲ្យដឹងថា កូនរបស់គាត់ប៉ុន្មានថ្ងៃនេះ ខុសប្លែកពីធម្មតា ចេះតែស្ដីថាឲ្យគាត់ ធ្វើឲ្យគាត់មានអារម្មណ៍សង្ស័យថា កូនរបស់គាត់មានវិប្បត្តិអីមួយហើយមើលទៅ ទោះបីជាគាត់លួងលោមសួរកូនស្រី មានរឿងអីប្រាប់ម្ដាយមក តែកូនគាត់មិននិយាយអ្វីទាំងអស់ តែគាត់មើលទៅដូចមានអ្វីលាក់បាំង។
លុះនៅយប់កើតហេតុ មានគេមកប្រាប់ថា កូនរបស់ខ្ញុំបានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ ភ្លាមៗរូបគាត់ក៏បានមកដល់កន្លែងកើតហេតុ ហើយបានជួលបងប្អូនខ្មែរឥស្លាម ក្នុងតម្លៃ៦០០ដុល្លារ ដើម្បីរាវកូនស្រីជាទីស្រទ្បាញ់របស់គាត់។ ដោយម៉ោង១១ និង១០នាទីយប់ថ្ងៃដដែល ទើបរាវរកកូនរបស់គាត់ឃើញ ហើយបានស្រង់មកដាក់លើគោក។
បច្ចុប្បន្នសពនារីរងគ្រោះខាងលើ ត្រូវម្ដាយនិងបងប្អូនឯភាពយកទៅតម្កល់ទុកនៅទួលអស់លោក ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់