ភ្នំពេញៈ កម្លាំងជំនាញប៉ុស្តិ៍ទួលសង្កែទី១ បានធ្វើការស្រាវជ្រាវឆ្មក់បង្ក្រាបជាក់ស្ដែង ករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង២០នាទីព្រលប់ថ្ងៃទី ៧ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចដីវាលក្រុមទី១៤ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ យាន ស្រស់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកើតហេតុខាងលើ។
សម្ភារៈដកហូតបានរួមមាន៖ ក្រាមពណ៌សថ្លាចំនួន៧កញ្ចប់ថង់តូច។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា ខ្លួនបានយកសារធាតុញៀនទាំងនេះ មកលក់បន្តមែន បើសិនលក់ដាច់ ក្នុងមួយកញ្ចប់តូចចំណេញបាន៥០០០រៀល។
ដោយរូបគេបានទិញពីបុរសម្នាក់ មិនស្គាល់ឈ្មោះ ក្នុងតម្លៃ១,៥០០០រៀល ក្នុង១កញ្ចប់តូច ហើយយកមកលក់វិញ ក្នុងតម្លៃ២០០០០រៀល តែមិនទាន់បានលុយឲ្យម្ចាស់ថ្នាំផង ក៏ត្រូវប៉ូលិសឃាត់ខ្លួនតែម្តង។
បច្ចុប្បន្ន កម្លាំងជំនាញខណ្ឌ កំពុងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី៕




មតិយោបល់