ព័ត៌មានជាតិ

ខឹងចិត្តប្រពន្ធមានប្រុសថ្មីនាំកូនស្រីមកលោតទឹកលើស្ពានព្រែកសំរោង

កណ្តាល: ថ្ងៃទី០៧ខែ មិថុនា ឆ្នាំ២០១៩ វេលាម៉ោង៤ និង១០នាទី នៅ
ចំណុចនៅលើស្ពានព្រែកសំរោង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមប្រភពពីសមត្ថកិច្ខបានឱ្យដឹងថា៖មាន
ជនរងគ្រោះចំនួន២នាក់ឪពុក​និង កូន។
ទី១ឈ្មោះ ហេង .សំណាង ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ:រត់ម៉ូតូឌុប មានទីលំនៅស្នាក់នៅបន្ទប់ជួលភូមិរបោះអង្កញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ទី២ ឈ្មោះ ហេង. សៀវឈីង ភេទស្រី អាយុ ៣ឆ្នាំត្រូវជាកូនរបស់ឈ្មោះ ហេង សំណាង។
សមត្ថកិច្ចបន្តទៀតថា នៅពេលកើតហេតុខាងលើជនរងគ្រោះឈ្មោះ ហេង សំណាង បានជិះម៉ូតូម៉ាក Dream125ពណ៌ខ្មៅដឹកកូនស្រីឈោះ ហេង សៀវឈីង ចេញពីបន្ទប់ជួលនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងគោលបំណងមកលោតទឹកពីលើស្ពានព្រែកសំរោង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។
តែពេលជនរងគ្រោះកំពុងអោបកូនស្រីរៀបចំលោតពីលើស្ពាន ក៍ត្រូវបាននគរបាលចរាចរណ៍ក្រុងតាខ្មៅ កំពុងសំរួលចរាចរណ៍នៅលើស្ពានបានឃើញ ក៍បានឃាត់ជនរងគ្រោះយកមកប៉ុស្តិ៍នគរបាលតាខ្មៅ ដើម្បីធ្វើការអប់រំហើយឲ្យវិលត្រឡប់ទៅវិញបន្ទប់ជួលវិញ។
សមត្ថកិច្ចបន្តទៀតថាមូលហេតុ:ដោយសារជនរងគ្រោះមានវិបត្តិក្នុងគ្រួសារ ៕

 

មតិយោបល់