ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ញឹម ចាន់ថន បំភ្លឺព័ត៌មានស្រឡាញ់ស្រីដូចគ្នា

ភ្នំពេញៈ បើទោះជាតារាចម្រៀង និងជាតារាសម្ដែងនាងកញ្ញា ញឹម ចាន់ថន ត្រូវគេអះអាងថាមានទំនាក់ទំនងច្រើនជាងជាមួយស្រីៗ និងមានចំណូលចិត្តតុបតែងកាយជានារីចរឹកប្រុសនៅខាងក្រៅឆាក ក៏នាងបញ្ជាក់ថាផ្លូវចិត្តរបស់នាងគឺមិនដូច្នោះឡើយ។ នាងបានលើកឡើងបែបនេះ ក្នុងពេលដែលមានពាក្យខ្សឹបខ្សៀវកាន់តែច្រើនថាជានារីស្រឡាញ់ភេទដូចគ្នា ក្នុងពេលដែលនាងក៏ទើបនឹងទទួលសម្ដែងរឿងរបស់ផលិតកម្មមហាហង្សជាតួអង្គស្រីស្រឡាញ់ស្រីផង។

ញឹម ចាន់ថន បានសារភាពថាអារម្មណ៍ផ្លូវចិត្តរបស់នាងពិតជាបាននឿយណាយនឹងរឿងស្នេហាស្រីប្រុស ក្រោយពីបរាជ័យស្នេហាជាមួយបុរសមួយលើកជាពីរលើកប្រាកដមែន ប៉ុន្តែមិនមានន័យថានាងធ្លាក់ក្នុងរណ្ដៅជាស្រីស្រឡាញ់ស្រី ដូចអ្វីដែលគេប៉ាន់ស្មានសំបកខាងក្រៅរបស់នាងនោះទេ។ នាងថាហេតុផលដែលនាងចូលចិត្តតែងខ្លួនជារបៀបនារីចរឹកប្រុស គឺបណ្ដាលមកពីការតុបតែងបែបនោះងាយស្រួលធ្វើដំណើរទៅណាមកណា និងមកពីនាងជាប់ទម្លាប់ក្រោយពីបានសម្ដែងរឿងជានារីចរឹកប្រុសឲ្យផលិតកម្មខ្លះប៉ុណ្ណោះ។ នាងសារភាពថាខ្លួនអត់មានស្នេហាស្រីប្រុសនាពេលចុងក្រោយ និងមានទំនាក់ទំនងទៅណាមកណាជាមួយនារីដូចគ្នាភាគច្រើន ប៉ុន្តែទំនាក់ទំនងទាំងនោះគ្រាន់តែជាមិត្តភាពប៉ុណ្ណោះ ដោយសារតែនាងគឺមិនអាចពត់អារម្មណ៍ទៅសេពគប់នារីដើម្បីស្នេហាដូចនារីស្រឡាញ់ស្រីដូចគ្នាបាន។ នាងនិយាយថា«ខ្ញុំឥលូវទៅជាចូលចិត្តស្លៀកខោ និងអាវរលុងៗរបៀបប្រុសៗ ប៉ុន្តែអ្នកណាខ្ញុំអីណាអីណីគិតខុសហើយ អត់ទេៗ»។

ញឹម ចាន់ថន បានអះអាងថាមិនអន់ចិត្តចំពោះការប៉ាន់ស្មានដែលមើលចំពោះនាងត្រឹមតែសំបកក្រៅនោះទេ ជាពិសេសគឺបន្ទាប់ពីនាងទើបនឹងទទួលសម្ដែងក្នុងរឿង«ព្យុះជិវិតចិត្តអ្នកលេង» ឲ្យទូរទស្សន៍បាយ័នដែលខាងផលិតកម្មមហាហង្សនបានតម្រូវឲ្យនាងសម្ដែងជាតួស្រីចរឹកប្រុសដែលធ្វើឲ្យកាន់តែមានការយល់ច្រលំនោះ។ នាងថាអ្វីៗមិនមែនកំណត់ត្រឹមការស្លៀកពាក់ ការទំនាក់ទំនង និងការទទួលសម្ដែងនៅក្នុងភាពយន្តនោះទេ គឺស្រឡាញ់ស្រីឬស្រឡាញ់ប្រុសស្ថិតលើអារម្មណ៍ និងផ្លូវចិត្តតែប៉ុណ្ណោះ ដែលនាងបញ្ជាក់ថាអារម្មណ៍នោះគឺមិនមានចំពោះនាងឡើយ៕

photo_2016-08-21_23-52-41photo_2016-08-21_23-52-45photo_2016-08-21_23-52-49photo_2016-08-21_23-52-53photo_2016-08-21_23-52-56photo_2016-08-21_23-52-59photo_2016-08-21_23-53-03photo_2016-08-21_23-53-06photo_2016-08-21_23-53-10photo_2016-08-21_23-53-14photo_2016-08-21_23-53-18photo_2016-08-21_23-53-22photo_2016-08-21_23-53-25photo_2016-08-21_23-53-29photo_2016-08-21_23-53-33photo_2016-08-21_23-53-36

មតិយោបល់