ព័ត៌មានជាតិ

រថយន្តព្រូសត្រូវម៉ូតូកង់បីប៉ះធ្លាក់កាង​ នៅខណ្ឌទួលគោក

ភ្នំពេញៈ នៅវេលាម៉ោង ០៨និង៣០នាទីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីកង់បីឥណ្ឌាបានប៉ះរថយន្តព្រូស តែព្យាយាមបើករត់ចុងក្រោយ ត្រូវបានក្រឡាប់ផ្ងារជើង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ នៅតាមបណ្ដោយផ្លូវ២៣០ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្ដព្រូស១គ្រឿង ដែលពាក់ស្លាក់លេខ ភ្នំពេញ 2AY-5229 បានឈប់ស្ដុប ខណ:នោះ ស្រាប់តែម៉ូតូកង់បី ឥណ្ឌា1គ្រឿង ពាក់ស្លាក់លេខ កណ្ដាល 1AE-5543 បើកបរពីលិចទៅកើត ក៏បានជ្រែងប៉ះជាមួយនឹងរថយន្តព្រូសខាងលើ បណ្ដាលឲ្យធ្លាក់កាងខាងមុខយ៉ាងដំណំ ហើយព្យាយាមបើករត់តែត្រូវបានរថយន្តធ្វើការដេញ តាមកង់បីក្រឡាប់ជើងនៅទីតាំងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ទីតាំងកន្លែងកើតហេតុ វាស់វែងយកវត្ថុតាងអែបខាងដើម្បីបញ្ចៀសនូវការ
ការកកស្ទះនឹងទុកតួនាទី ទៅឲ្យភាគីទាំងសងខាងដើម្បីនិយាយធ្វើការចរចាគ្នា ដើម្បីបញ្ចប់រឿងនៅទីតាំងកន្លែងកើតហេតុ ៕

មតិយោបល់