ព័ត៌មានជាតិ

ទីផ្សា​លក់​កន្ទុយលេខ​នៅ​ខេត្ត​កំពង់ធំ កំពុងតែ​ពេញនិយម សង្ស័យ​អជ្ញាធរ​ត្រូវ​ថ្នាំ​សណ្តំ​

​កំពង់ធំ​៖ ល្បែង​កន្ទុយលេខ នៅក្នុង​ផ្សារ​កំពង់ធំ ត្រូវបាន​គេ​ដាក់លក់​បើក​ជា​ជំហរ​ដូច​ផ្សារ​ត្រី ទាំង​ផ្សា​ចាស់ និង​ផ្សារ​ថ្មី តែ​ពុំ​ត្រូវ​បាន​បង្ក្រាប​ឬ​ទប់ស្កាត់​ល្បែស៊ីសង​នេះឡើយ ជា​ហេតុ​ធ្វើឲ្យ​មហាជន​ទូទៅ អស់សំណើច នូវ​ការអនុវត្តន៍​ច្បាប់​របស់​សមត្ថកិច្ច​។​
​តាម​ប្រភព​ពត៌មាន​ពី​អ្នកញៀន​ល្បែង​កន្ទុយលេខ បាន​និយាយថា ពួកគេ​សប្បាយ​នឹង​ការចាក់​ឆ្នោត ដោយសារតែ​សមត្ថកិច្ច​ទី​នេះ​គេ​ពុំ​សូវ​អើពើ គ្រាន់តែ​និយាយ​ព្រមព្រៀងគ្នា​ជាមួយ​សមត្ថកិច្ច​គឺ​ពុំមាន​បញ្ហា​នោះទេ ចង់​លក់​កន្ទុយលេខ​មួយថ្ងៃ​ប៉ុន្មាន​ដង ក៏​ពុំ​មាន​អ្នកណា​មក​បង្ករ​បញ្ហា​នោះដែរ ជាពិសេស សូមឲ្យ​តែ​អ្នកលក់ កុំ​ត្រូវរ៉ូវ​គ្នា​ជាមួយ​អ្នកទិញ​។​
​តែ​ទោះជា​ល្បែង​កន្ទុយលេខ​មាន​ភាព​អាធិបតេយ្យ​បែប​នេះ​ក្តី ក៏​ត្រូវបាន​ស្ថាប័ន​តុលាការ ចុះបង្ក្រាប​ម្តងម្កាល ដើម្បី​ជា​ការព្រមាន​ដល់​សមត្ថកិច្ច​ពាក់ព័ន្ឋ និង​អាជ្ញាធរ ដែល​មាន​ភាព​ធូររលុង និង​ពុំ​មាន​វិធានការ​បង្ក្រាប បទ​ល្បែងស៊ីសង​នេះ បណ្តែតបណ្តោយ​ឲ្យមាន​កា​រលក់​កន្ទុយលេខ​ដូច​ផ្សារ​ត្រី ដោយ​ពុំ​បាន​អនុវត្តន៍​នូវ គោលនយោបាយ​ភូមិ ឃុំ មាន​សុ​វត្តិភាព ទាំង​៩​ចំណុច ដើម្បី​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​។​

​ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី ២២​ខែ តុលា ឆ្នាំ ២០១៤ លោក ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​កំពង់ធំ បាន​ដឹកនាំ​កំលាំង​សម្ងាត់ អូស​ករ អ្នកលក់​កន្ទុយលេខ​ម្នាក់​ក្នុងចំណោម ៨​នាក់ ដែល​ជាប់​ហា​សនាម កញ្ញា​ឆ្នោត​យួន ដែល​កំពុងតែ​ធ្វើ​សកម្មភាព​លក់​យ៉ាង​រំភើយ ត្រូវបាន​ឃាត់ខ្លួន​យក​មក​តុលាការ ប៉ុន្តែ​អ្នក​លក់​ឆ្នោត​មួយ​ចំនួន​ទៀត ដែល​មាន​ទីតាំង​នៅ ទី​១ ទល់មុខ​កន្លែង​លក់​ផ្លែឈើ ដែល​ជា​កន្លែង​លក់រ​បស់ ក្មេង​លេង ទី​២ នៅ​ទល់មុខ​ផ្លូវ​ចូល​សាលារៀន ទី​៣ ទល់មុខ​កាកបាទក្រហម​មាន​ធុង​ទឹក​ផ្លែឈើ​គឺ​ជា​មេ​ឆ្នោត​ដ៏​ធំ ទី​៤ ចែ​ហ្វូត​បន្លែផង​លក់​ឆ្នោត​ផង ទី​៥ កន្លែង​លក់​ចេក​ជិត​កន្លែង​លក់​សាច់​ប៉ា​តេ​ទល់មុខ​សាលារៀន និង​ក្នុង​ផ្សា​៣​កន្លែង​ទៀត នៅក្នុង​ផ្សារ កំពុង​តែ​លក់​តាម​ទូរស័ព្ទ​ដោយ​សម្ងាត់​។​

​យោងតាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​បទបញ្ជា​របស់​អគ្គស្នងការន​គរបាល​ជាតិ បាន​ឲ្យ​កងកម្លាំង អាជ្ញាធរ ស្រុក ក្រុង ឃុំ​សង្កាត់ ព្រមទាំង​ប្រជាពលរដ្ឋ សិស្សានុសិស្ស ជួយ​គ្នា​លុបបំបាត់​ល្បែងស៊ីសង​គ្រប់ ប្រភេទ ព្រមទាំង​ការជួញដូរ​គ្រឿងញៀន និង​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព តែ​បែរជា​ខេត្ត​កំពង់ធំ បាន​ក្លាយទៅជា​ទីប្រជុំជន​នៃ​គ្រឿង​គ្រឿងញៀន និង​មាន​ការលក់​កន្ទុយលេខ​យ៉ាង​អនាធិបតេយ្យ ដោយ​មិន​ខ្វល់​ពី​បទ​បញ្ជា​នោះ​ឡើយ ។​

​ពាក់ព័ន្ឋ​ទៅនឹង​ការចោទប្រកាន់ថា សមត្ថកិច្ច​ប៉ុស្តិ៍​កំពង់ធំ បណ្តែតបណ្តោយ​ឲ្យមាន​កា​រលក់​កន្ទុយលេខ យ៉ាង​គគ្រឹក​គ្រេង​នោះ មន្ត្រី​ប៉ុស្តិ៍​ម្នាក់​បាន អះអាងថា អ្នកលក់​ឆ្នោត​ក្នុង​ផ្សារ​កំពង់ធំ​នេះ មាន​ចំនួន​៨​កន្លែង ហើយ​លោក​បាន​ទទួលបញ្ជា​ពី​លោក ស្នងការ​ដើម្បី​ធ្វើការ​បង្ក្រាប​ហើយ តែ​ពុំ​ទាន់​បាន​ចុះ​បង្ក្រាប​នោះទេ ដោយសារតែ បាន​ហៅ​អ្នកលក់​កន្ទុយលេខ​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ជាមុនសិន ករណី​មិន​មាន​ការ​រាងចាល និង​ឃាត់ខ្លួន​នៅពេល​មាន​បទល្មើស​៕​
Lottery

មតិយោបល់