ព័ត៌មានជាតិ

អុញនោះ! មានជនសង្ស័យលួចដែកជើងអន្ទៀលការដ្ឋានសំណង់បុរីអ័រគីដេរ

ភ្នំពេញ: នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៣និង២០នាទីរសៀល ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីអំពើលួច (យកដែកជើងអន្ទៀល) ត្រង់ចំណុចក្នុងការដ្ឋានសំណង់បុរីអ័រគីដេរវីឡា ផ្លូវ២០០៤ ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ ០៣នាក់ គេចខ្លួន២នាក់ ។

ជនសង្ស័យឈ្មោះ លី សំណាង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ ថៃ ចន្ធូ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់បឹងកេងកង ខណ្ឌចំកាមន ។
សម្ភារ:បាត់បង់៖ ដែកជើងអន្ទៀលមួយចំនួន ។

ដំណើររឿង៖ មុនពេលកើតហេតុ មានជនសង្ស័យចំនួន ០៣នាក់ បានបើករ៉ឺម៉កម៉ូតូមូមកឈប់ នៅចំណុចកើតហេតុខាងលើ រួចនាំគ្នាចូលក្នុងបុរីអ័រគីដេរវីឡា ធ្វើសកម្មភាពលួចយកដែកជើងអន្ទៀលចំនួន ២០ដើម ដាក់លើរ៉ឺម៉កម៉ូតូ តែត្រូវជនរងគ្រោះឃើញស្រែកថា ចោរៗ រួចនាំគ្នាដេញចាប់បានជនសង្ស័យ ឈ្មោះ លី សំណាង ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមធ្វើការសាកសួរ ចំណែកបក្ខពួកជនសង្ស័យ២នាក់ទៀតមានឈ្មោះ ខេមរ: និងឈ្មោះ ធា គេចខ្លួន ៕
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

មតិយោបល់