ព័ត៌មានជាតិ

ជនជាតិវៀតណាមម្នាក់ ចាញ់ល្បែង​ក្នុង​កាស៊ីណូ​ពោធិ​ថ្មី ចង.ក​សម្លាប់​ខ្លួន​

​ព្រៃវែងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​ជនជាតិ​វៀតណាម​ម្នាក់​ បាន​សម្រេចចិត្ត​ចងក​សម្លាប់​ខ្លួន​ បន្ទាប់​ពី​ចាញ់ល្បែង​នៅ​ក្នុង​កាស៊ីណូ​ កាល​ថ្ងៃ​ទី​៨​ ខែមិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​កោះ​សំពៅ​ បាន​ទទួល​ព័ត៌មាន​ ពី​អាជ្ញាធរ​ភូមិ​ ឃុំ​ថា​ មាន​ករណី​អត្តឃាត​(​ចងក​សម្លាប់​ខ្លួន​)​ នៅ​ចំណុច​កាស៊ីណូ​ពោធិ​ថ្មី​ ក្នុងភូមិ​ពោធិ​ថ្មី​ ឃុំ​កោះ​សំពៅ​ ស្រុក​ពាម​ជរ​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ផា​ម​ វ៉ាង​ដាក​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​វៀតណាម​ មាន​ទីលំនៅ​ភូមិ​ភូ​ជុង​ ឃុំ​ភូ​ធឹង​ប៉េ​ ស្រុក​ហុង​ងឺ​ ខេត្ត​ដុ​ង​ថាប់​ បាន​ចងក​នឹង​អាវ​ពណ៌​ខៀវ​ដៃ​វែង​ នឹងន​ន​ង​បន្ទប់​កម្ពស់​ ២,៧៥​ ម៉ែត្រ​។​

​បន្ទាប់​ពី​ទទួល​ព័ត៌មាន​ហើយ​ សមត្ថកិច្ច​ជំនាញ​ សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ និង​ ប្រធាន​មណ្ឌល​សុខភាព​ ចុះ​ពិនិត្យ​សាកសព​ ឃើញ​មាន​ស្នាម​ទ្រុឌ​ជាំ​នៅ​លើ​.​ក​.​ ហើយ​មាន​ចេញ​ទឹកកាម​ និង​លាមក​លៀន​ចេញ​។​

​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ និង​គ្រូពេទ្យ​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​ប្រាកដ​មែន​។​ ​មូលហេតុ​ ជន​រង​គ្រោះ​ ចាញ់ល្បែង​នៅ​កាស៊ីណូ​ខាងលើ​ ហើយ​សម្រាក​នៅ​នឹង​កាស៊ីណូ​៕

មតិយោបល់