ព័ត៌មានជាតិ

រថយន្តបើកបុកម៉ូតូឆ្លងផ្លូវធ្លាក់ប្រឡាយ បណ្ដាលឲ្យយុវជនមា្នក់ស្លាប់ នៅស្រុកស្ទោង

កំពង់ធំៈ នៅវេលាម៉ោង ១និង៥០នាទីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ០៦ ភូមិតាច ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

រថយន្តបង្កម៉ាក កាមរី (បាឡែន) ពណ៌ទឹកប្រាក់ ស្លាកលេខ ប.មានជ័យ 2A-7434 ធ្វើដំណើរពីត្បូងទៅជើង បើកបរដោយឈ្មោះ ប៉ាត សុធា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិប៉ាឡេលៃ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1H-2126 បើកបរឆ្លងកាត់ផ្លូវពីកើតទៅលិច ដោយឈ្មោះ ក្រាក់ ហុងគ្រី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ មិនពាក់មួកសុវត្ថិភាព ស្លាប់នៅមន្ទីរពេទ្យបង្អែកស្ទោង។

ក្រោយកើតហេតុសមត្ថកិច្ច បាននាំម្ចាស់រថយន្តទៅ អធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីសួរនាំ និងកសាងសំណុំរឿង ដោះស្រាយទៅតាមនីតិវិធី រីឯវត្ថុតាង ត្រូវបានយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ចំណែកសព ត្រូវធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់