ព័ត៌មានជាតិ

ម៉ូតូលេត សាកកម្លាំងជាមួយហាយឡែនឌ័រ បើកឆ្លងផ្លូវ របួសធ្ងន់២នាក់

ភ្នំពេញ: យុវជន២នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូលេត បើកបុកជាមួយរថយន្តហាយឡែនឌ័រ ធ្វើដំណើរច្រាស់ទិសគ្នា កាលពីវេលាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ២នាក់ ជិះម៉ូតូ ម៉ាកលេត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1HA-2638 បើកបរដោយឈ្មោះ ចាន់ តូ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិដំរីពួន ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង រងរបួសបែកក្បាលផុងលលាដ៍ក្បាល សន្លប់ឈឹង ។ រួមដំណើរដោយឈ្មោះ គ្រោង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិឃុំជាមួយគ្នា រងរបួសទ្រូងធ្ងន់ ។ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូ ល្បឿនលឿនពីលិចទៅកើត ល្បឿនលឿន វ៉ាជែងកុងតឺន័រ ជ្រុលទៅបុករថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AT-7220 កំពុងឆ្លងផ្លូវទៅត្បូង ក្នុងទិសដៅច្រាស់គ្នា។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម:។ ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចវាស់វែង រួចយកទៅរក្សាទុក នៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់