ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីប្រទះឃើញ ដៃ និងជើងសាកសពមនុស្ស បង្កឲ្យមានការភ្ញាក់ផ្អើល នៅម្ដុំមុខវាំង ស្ថិតក្នុង សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មកទាល់ពេលនេះ គេនៅមិនទាន់ដឹងថា ដៃជើងសពនោះ ជាមនុស្សប្រុស ឬស្រីទេ។
កើតហេតុនៅវេលាម៉ោង ១១ និង ២០នាទីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ខណៈពេលនេះ សមត្ថកិច្ច បានចុះទៅត្រួតពិនិត្យហើយ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕
មតិយោបល់