ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងពន្លះគ្នា បណ្ដាលឲ្យមានអ្នករងរបួស នៅស្រុកកណ្តាលស្ទឹង

កណ្ដាល: នៅវេលាម៉ោង ១០ និង១៥ នាទីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ មានកណីរចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ ត្រង់ចំណុចខ្នងប្រលាយលេខ ៦០ ស្ថិតក្នុងភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង។

ម៉ូតូម៉ាហុងដាC 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AB-0657 បើកបរដោយឈ្មោះ ជុំ ម៉េងគីម ភេទប្រុសអាយុ ១៦ ឆ្នាំ នៅភូមិរាយដប ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ធ្វើដំណើរពីកើតទៅលិច (ជិះម្នាក់ឯង)។ ចំណែកម៉ូតូ ១គ្រឿងទៀត ម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1O-9072 បើកបរដោយឈ្មោះ អេង ប្រុស ភេទប្រុស អាយុ ២៨ ឆ្នាំ នៅភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ធ្វើដំណើរពីលិចទៅកើត (ជិះម្នាក់ឯង)។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង ធ្វើកំណត់ហេតុ និងយកវត្ថុតាងទាំងពីរ មករក្សាទុកនៅប៉ុស្តិ៍ ដើម្បីដោះស្រាយពេលក្រោយ៕

មតិយោបល់