ឆ្នាំ ១៩៩៩ កុមារ Gregory Smith ដែលទើបមានអាយុបាន ១០ ឆ្នាំបានទទួល អាហារូបករណ៍រយៈពេល ៤ ឆ្នាំ របស់សាលា Randolph-Macon ដែលមានតំលៃ ៧០ ពាន់ ដុល្លា។ ក្រោយមក Smith បានបញ្ចប់ថា្នក់បរិញ្ញាបត្រដោយទទួលបាននិទ្ទេសឆ្នើមនៅក្នុងសាកលវិទ្យាល័យនោះ ជំនាញផ្នែក វិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រ និង ជីវវិទ្យា។
២ ឆ្នាំក្រោយមក Smith បានជួបជាមួយ អតីតប្រធានាធិបតី អាមេរិក Bill Clinton អតីតប្រធានាធបតីសហភាពសូវៀត Mikhail Gorbachev និង បានធ្វើបទបង្ហាញក្នុង អង្គប្រជុំរបស់អង្គការសហប្រជាជាតិ និង ត្រូវបានដាក់បញ្ជូលជាបេក្ខភាពសម្រាប់ពាន់រង្វាន់ណូបែល សន្តិភាព។
ក្រោយមក Smith បានបន្តជាប់ជាបេក្ខភាពទទួលពាន់រង្វាន់ណូបែលសន្តិភាព ចំនួន ៣ ដងទៀត ព្រោះបុព្វហេតុ មនុស្សធម៍របស់ខ្លួន នៅ ប្រទេស Timor ខាងកើត , Sao Paolo, Rwanda និង Kenya ។អាយុ ១៦ ឆ្នាំ Smith បានបន្តចុះឈ្មោះ នៅសាកលវិទ្យាល័យ Virginia ដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិត ផ្នែក គណិតវិទ្យា បច្ចេកទេសអវកាស ទំនាក់ទំនងអន្តរជាតិ និង សិក្សាស្រាវជ្រាវ ជីវវិទ្យា៕
ប្រែសម្រួលអត្ថបទដោយ៖លោក ម៉ៅ សុខេន
មតិយោបល់