ព័ត៌មានជាតិ

អគ្គិភ័យឆេះសាលាបឋមសិក្សាយុគន្ធរ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: នៅវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះសាលារៀនចំនួន ៣ខ្នង នៅចំណុចសាលាបឋមសិក្សាយុគន្ធរ ស្ថិតក្នុងភូមិ.ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

ការខូចខាត៖
១.សាលាមតេយ្យ ១ខ្នង ទំហំ ១២x៧ម៉ែត្រ ធ្វើអំពីឈើ ដំបូលស័ង្កសី (១បន្ទប់)
២.សាលាបឋមសិក្សា មាន២ខ្នង៖ ១ ទំហំ ២២x ៨ម៉ែត្រ ធ្វើអំពីឈើ ដំបូលស័ង្កសី (៣បន្ទប់) ២ ទំហំ ២២ x៩ ម៉ែត្រធ្វើអំពីឈើ ដំបូលស័ង្កសី (៣បន្ទប់)។

សម្ភារឆេះអស់មាន៖ សូទ្បា ៨ផ្ទាំង អាគុយ ៧ កង្ហា ១៣ តុគ្រូ ៣ តុសិស្ស ១១៣ តុកៅអី ធុងទឹកស្អាត ១ ចំណុះ២០០០លីត្រ ព្រមទាំងសម្ភារ:សិក្សាមួយចំនួនទៀត។

មូលហេតុ៖ ឆ្លងចន្តរសូទ្បា៕

មតិយោបល់