ព័ត៌មានជាតិ

Update៖ អាសូរណាស់! បុកអូសជិត១០ម៉ែត្រ រថយន្តដឹកឥដ្ឋ ប្រល័យជីវិតស្ត្រីម្នាក់ ខណៈប្តីរបួសធ្ងន់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរចរណ៍ បណ្តាលឲ្យស្រ្តីម្នាក់ ស្លាប់ភ្លាមៗ និងបុរសជាប្តីរងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង០០នាទី ថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះជាប្រពន្ធដែលស្លាប់មានឈ្មោះ មៀច សួ អាយុ ៦៣ឆ្នាំ មុខរបរលក់នំប៉័ង និងប្តីរងរបួសមានឈ្មោះ តា វ៉េង មានអាយុ ៧១ឆ្នាំ មុខរបរលក់នំប៉័ងដូចគ្នា អ្នកទាំពីរមានទីលំនៅ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២ ជិះម៉ូតូម៉ាកគុបជ្រុង ដឹកនំប៉័ង ពាក់ស្លាកលេខ ភ្នំពេញ 1C 2841 ធ្វើដំណើរពីជើងទៅត្បូង ស្របទិសជាមួយរថយន្តបង្កដឹកឥដ្ឋ ម៉ាកកូរ៉េ ពាក់ស្លាកលេខ ញ0252 ភព3 មកពីក្រោយបុកអូសជិត១០ម៉ែត្រ បណ្តាលឲ្យប្រពន្ធស្លាប់ ចំណែកប្តីរងរបួសធ្ងន់។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងនៅកន្លែងកើតហេតុ យកវត្ថុតាងរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ចំណែកសពប្រគល់ជូនសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី និងជនរងគ្រោះ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

មតិយោបល់