ភ្នំពេញៈ កាលពីវេលាម៉ោង ១០ និង៤០នាទីយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្រោយវត្តស្ទឹងមានជ័យ ផ្លូវបេតុងគ្មានលេខ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ ឈានរហូតដល់ឈ្លោះទាស់ទែងគ្នា ផ្អើលមនុស្សម្នាចោមរោមមើល។
ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់ ជាក្រឡាបញ្ជី បានជិះម៉ូតូ PCX មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GR-1659 មកឈប់ម៉ូតូអែបពីក្រោយ រួចដើរទៅជួយបញ្ចៀសចរាចរណ៍កុំស្ទះ ស្រាប់តែមានបុរសម្នាក់ ទំនងជាស្រវឹងស្រាជោកជាំ បានបើករថយន្តមួយគ្រឿង ម៉ាក TOYOTA TACOMA ពណ៌ស បិតពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2T-5737 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវបេតុង ក្រោយវត្តស្ទឹងមានជ័យ មកដល់ចំណុចកើតហេតុ។
ដោយសារតែខឹងមិនបានទៅមុន ក៏ឈប់រថយន្ត ហើយចុះមក សំឡុតថា បុរសជាក្រទ្បាបញ្ជី រួចរុញម៉ូតូ PCX នោះឲ្យដួល បណ្ដាលឲ្យកើតជាជម្លោះយ៉ាងតឹងសរសៃកដាក់គ្នា ធ្វើឲ្យប្រជាពលរដ្ឋចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ មកជួយអន្តរាគមន៍ទាំងយប់៕
មតិយោបល់