ព័ត៌មានជាតិ

កម្លាំងជំនាញចុះបង្រ្កាបជនសង្ស័យបាន៧នាក់ក្នុងករណីជួញដូររក្សាទុកនិងចែកចាយប្រើប្រាស់នូវសាធាតុញៀន

មណ្ឌលគិរី: យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងែទី០៨ ខែសីហា ឆ្នាំ២០២២នាវេលាម៉ោង១៣និង៤១នាទី នៅចំណុចភូមិអូរអាម និងភូមិឡាប៉ាខេ ឃុំស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរីដោយមានកាចង្អុលបង្ហាញនិងបទបញ្ជា យ៉ាងម៉ឺងមាត់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត។

កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកែវសីមានិងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែខ្ទុម ដឹកនាំក្នុងកិច្ចប្រត្តិបត្តិកាបង្រ្កាបដោយ លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀននិង មានការចូលរួមពីលោក មេភូមិឡាប៉ាខេ លោកមេឃុំ ស្រែខ្ទុម ដោយមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។

ក្នុងកិច្ចប្រត្តិបត្តិការបង្រ្កាប បទល្មើសក្នុងទីតាំងមួយកន្លែងកម្លាំងសមត្តកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៧នាក់ស្រី៥នាក់មានចំនួន០៦ទីតាំងរួមមាន ទីតាំងទី១ចំណុចផ្ទះឈ្មោះ ខាំ ណាវី ស្ថិតនៅក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី ។

ទីតាំងទី២ ចំណុចផ្ទះឈ្មោះ យាន ស្រស់ ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ទីតាំងទី៣ ចំណុចបន្ទប់ជួលឈ្មោះ ស្រេង ហេង ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ទីតាំងទី៤ ចំណុចបន្ទប់ជួលឈ្មោះ ស្រេង សុខា( ហៅស្រីពៅ ) ស្ថិតនៅក្នុង ភូមិអូរអាម ឃុំស្រែ ខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ទីតាំងទី៥នៅចំណុចបន្ទប់ជួលឈ្មោះ ហេង ស្រីប៉ុក ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ទីតាំងទី៦ នៅចំណុចក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។និងបន្តនីតិវិធីនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ស្រីចំនួន០៥នាក់រួមទាំងសម្ភារ:វត្ថុតាងមានដូចខាងក្រោម ៖

១.ឈ្មោះ ហេង សុខា ( ហៅស្រីពៅ ) ភេទស្រី អាយុ ៣២ ឆ្នាំ បានពិនិត្យវិភាគរកសារធាតុញៀនក្នុងទឹកម៉ូត្រ ជាលិទ្ធផលអវិជ្ជមាន។

មុខសញ្ញាជួញដូរ ទី២.ឈ្មោះ ខាំ ណាវី ភេទស្រី អាយុ ២៦ ឆ្នាំ បានពិនិត្យវិភាគរកសារធាតុញៀនក្នុងទឹកម៉ូត្រ ជាលទ្ធផលវិជ្ជមាន។មុខសញ្ញាជួញដូរ ទី៣.ឈ្មោះ ហេង ស្រីប៉ុក ភេទស្រី អាយុ ២៩ឆ្នាំ បានពិនិត្យវិភាគរកសារធាតុញៀនក្នុងទឹកម៉ូត្រជាលិទ្ធផលវិជ្ជមាន។

មុខសញ្ញាជួញដូរ ទី៤.ឈ្មោះ ក្រាក់ អូន ភេទប្រុស អាយុ ២១ ឆ្នាំ បានពិនិត្យវិភាគរកសារធាតុញៀនក្នុងទឹកម៉ូត្រ ជាលិទ្ធផលវិជ្ជមាន។

មុខសញ្ញាប្រេីប្រាស់ ទី៥.ឈ្មោះ ញ៉ សុខឡែន ភេទប្រុស អាយុ៣៣ ឆ្នាំ បានពិនិត្យវិភាគរកសារធាតុញៀនក្នុងទឹកម៉ូត្រ ជាលិទ្ធផលវិជ្ជមាន ។

មុខសញ្ញាប្រេីប្រាស់ទី៦.ឈ្មោះ ស្រេង វី ភេទស្រី អាយុ ៣៩ឆ្នាំ ធ្វេីតេស្តម៉ូត្រជាលទ្ធផលវិជ្ជមាន។

ទី៧.ឈ្មោះ ឃន សុខខេម ភេទស្រី អាយុ ២៩ឆ្នាំ ធ្វេីតេស្តទឹកម៉ូត្រជាល្ធផលវិជ្ជមាន ៕ រួមទាំងវត្ថុតាងចាប់យកបានរួមមាន.សារធាតុសង្ស័យថា ជាសារធាតុញៀន មានសណ្ឋានជាក្រាមពណ៌សថ្លាចំនួន១៩កញ្ចប់ ក្នុងនោះ (៣កញ្ចប់ធំល្មម និង ១៦កញ្ចប់តូច )។

ទូរសព្ទដៃចំនួន ០៦គ្រឿង ម៉ាកoppo ចំនួន ០៤ គ្រឿង. ម៉ាក Tecno ចំនួន ០១ គ្រឿង នឹម៉ាក DAMI ០១គ្រឿង

ថង់វិចខ្ចប់ថ្នាំញៀន មួយចំនួន ម៉ូតូ ចំនួន ០៤ គ្រឿង(ម៉ាក C១២៥ ១គ្រឿង ម៉ាកVIZON.០១គ្រឿង ម៉ាកWAVE ពណ៌ខ្មៅ ១គ្រឿង នឹងម៉ូតូកែច្នៃមិនស្គាល់ម៉ាក ១គ្រឿង)។

ប្រាក់រៀលចំនួន ២៤០.០០០ ៛(ម្ភៃបួនម៉ឺនគត់)។លោហ:ធាតុពណ៌លឿង ( កងដៃចំនួន ០៧កង ជញ្ជៀនចំនួន ០៤ វង់ . ក្រវិលចំនួន០១ វង់ .អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០២សន្លឹក ឈ្មោះ ហួន លីណា ឈ្មោះ សេង សុខា កាតវីងចំនួន០១សន្លឹក មានលេខគណនី ០៤០៥៧១៨៥ ។

ឧបករណ៍កែឆ្នៃសម្រាប់ជក់ មួយចំនួនជនសង្ស័យឈ្មោះ ក្រាក់ អូន បានរត់គេចខ្លួនបាត់ក្នុងដំណាក់កាលនគរបាលឃាត់ខ្លួន៤៨ម៉ោង នៅអធិការដ្ឋាននគរបាលស្រុកកែវសីមា។ករណីនេះកម្លាំងជំនាញ កំពុងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់