ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ករណីលួចកាច់សោម៉ូតូ នៅស្រុកបាកាន

ពោធិ៍សាត់: នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ចាប់ពីវេលាម៉ោង ៥និង០០នាទីដល់ម៉ោង ៧និង៣០នាទី សមត្ថកិច្ចធ្វើសកម្មភាពបង្រ្កាបបទល្មើសព្រហ្មទណ្ឌករណី (លួចកាច់សោម៉ូតូ) ដែលជនសង្ស័យបានប្រព្រឹត្តកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២និង៥០នាទី ត្រង់ចំណុចលើខ្នងប្រឡាយបឹងខ្ទុម ស្ថិតនៅភូមិព្រះម្លូ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ សំ រ៉ន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុ។
ជនសង្ស័យឈ្មោះ វង់ ធឺន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្ដីស្វិត ឃុំស្រែស្តុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ដំណើររឿង៖ នៅវេលាម៉ោង ២និង៥០នាទី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យនិងបក្ខពួកម្នាក់ទៀតមិនស្គាល់ឈ្មោះ បានធ្វើសកម្មភាពលួចកាច់កសោម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ក្រហម គ្មានស្លាកលេខ រួចជិះរត់គេចតែត្រូវសមត្ថកិច្ចរួមជាមួយប្រជាការពារពួន ស្ទាក់ចាប់បានជនសង្ស័យខាងលើ ក្រោយមកសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់