នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនឃាត់ខ្លួនយុវជនម្នាក់យកទៅសាកសួរបន្តសង្ស័យថាជាអ្នកចែកចាយសម្ភារៈអាសអាភាសដោយខុសច្បាប់
រាជធានីភំ្នពេញ : នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឃាត់ខ្លួនយុវជនម្នាក់ យកមកសាកសួរបន្តនៅនាយកដ្ឋាននគរបាលការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ សង្ស័យថា ជាអ្នកចែកចាយសម្ភារៈអាសអាភាសដោយខុសច្បាប់។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ក្រោមការបញ្ជាដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី…