ព័ត៌មានកីឡា

បាង កាយ៉ាក វិលមកសង្វៀនជាថ្មី ក្រោយសម្រាកព្យាបាលដៃ៨ខែ

ជើងខ្លាំងក្លឹបអប្សរាគុនខ្មែរ បាង កាយ៉ាក នឹងត្រឡប់មកកាន់សង្វៀនជាថ្មី បន្ទាប់ពីសម្រាកអស់៨ខែ ដើម្បីព្យាបាលរបួសបាក់ដៃអំឡុលពេលផ្តួលថៃឈ្មោះ រ៉យអេត សន្លប់ទឹក៤ កាលពីខែវិច្ឋិកាឆ្នាំ២០១៥។

កាយ៉ាក នឹងបង្ហាញខ្លួនតទល់និងអ្នកលេងរម្លងដែនពីថៃ យ៉ត ភីតេអក នៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ខាងមុខ។

ជុំវិញកាលវិលត្រឡប់មកជាថ្មីនេះ ត្រូវបានទស្សនិកជនរំពឹងថាកាយ៉ាកនិងវិវត្តខ្លួនទៅរកភាពខ្លាំងដូចពីមុន ដោយបានផ្តួលថៃជាច្រើន ពិសេសថែមទាំងធ្លាប់ឈ្នះនៅសង្វៀន Max Muy Thai ដល់ទៅ២លើក។

គូអន្តរជាតិក្នុងថ្ងៃតែមួយនោះ ឃីម ឌីម៉ា ក៏ត្រូវប្រឈមនិង អ្នកប្រដាល់ថៃមិនស្គាល់ប្រវត្តិ ហ្វា មៀឆៃ ផងដែរ។13709981_1748189318774086_700836261828267086_n

មតិយោបល់