ព័ត៌មានជាតិ

បុរស​វ័យចំណាស់ម្នាក់ ខណៈ​កំពុង​ឈរ​បង់​ត្រីនៅមុខលូ បណ្តាលឲ្យ​ដួល​ចូល​ក្នុង​ទឹក​លង់​ស្លាប់​

​បន្ទាយ​មាន​ជ័យ:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ខណ:​កំពុង​ឈរ​ចាំ​បង់​ត្រី​ដួល​ចូល​ក្នុង​ទឹក​ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៥ ​ខែសីហា​ ឆ្នាំ​២០២១​ នៅ​ចំណុច​មុខ​លូ​អាង​ជើង​គ្រួ​ស​ ស្ថិត​ក្នុងភូមិ​បន្ទាយឆ្មារ​ខាងជើង​ ឃុំ​បន្ទាយឆ្មារ​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ។​

​ ​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ម៉ា​ន​ អៀម​ អាយុ​៦៣​ឆ្នាំ​ រស់នៅ​ភូមិ​ពង្រ​តា​ឡី​ ឃុំ​អំពិល​ ស្រុក​បន្ទាយ​អំពិល​ខេត្តឧត្ដរមានជ័យ​ ។​ មុន​ពេល​កើ​ហេតុ​ជន​រង​គ្រោះ​បាន​មក​បង់​ត្រី​នៅ​ចំណុច​មុខ​លូ​ហូរ​ចេញពី​អាង​ជើង​គ្រួ​ស​ ។​ នៅ​ពេល​កំពុង​ឈរ​ចាំ​បង់​ត្រី​ស្រាប់​ដួល​ចូល​ក្នុង​ទឹក​មិនដឹង​មូលហេតុ​ បណ្តាល​លង់ទឹក​ស្លាប់​តែ​ម្តង​ ។​

​ ​ប្រ​ភ​ពដដែល​បាន​បញ្ជាក់​ថា​ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ មាន​ជំងឺ​ប្រចាំ​កាយ ​(​លើស​ ឈាម​)​ ។​ ដូច្នេះ​នៅ​ពេល​គាត់​កំពុង​ឈរ​ចាំ​បង់​ត្រី​ សង្ស័យ​ជំងឺលើសឈាម​រើ​ឡើង​ បណ្តាល​ឲ្យ​គាត់​ងងឹតមុខ​ដួល​ធ្លាក់​ចូល​ក្នុង​ទឹក​លង់​ស្លាប់​ ហើយ​ត្រូវ​បាន​អ្នក​ទៅ​បង់​ជាមួយ​ជួយ​ស្រង់​មក​ដាក់​លើគោក​ និង​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

មតិយោបល់