ព័ត៌មានជាតិ

រថយន្តបុកម៉ូតូបណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់និងរបួសធ្ងន់ស្រាល

បាត់ដំបង: កាលពីវេលាម៉ោង ៥និង០០នាទីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចជីនាងក្រោម ភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ ។

រថយន្តបង្កម៉ាក តូយ៉ូតា កាមរី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-5732 ស៊េរីឆ្នាំ 2002 ឈ្មោះ ជា លាងហ៊ួរ ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ ២១៧ ក្រុមទី៩ ភូមិវត្តរំដួល សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ធ្វើដំណើរពីកើតទៅលិច បានរអិលទៅបុកម៉ូតូដែលនៅពីខាងមុខ ដែលកំពុងបើកបរទិសដៅស្របគ្នា បណ្ដាលឲ្យរថយន្តធ្លាក់ផ្លូវខាងស្ដាំ និងម៉ូតូដួលលើចិញ្ចើមផ្លូវខាងស្ដាំ និងបង្កឲ្យអ្នកបើកបរម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ បាត់ដំបង 1Y-2401 ឈ្មោះ ញ៉ែម សម្បត្តិ ភេទប្រុស អាយុ ៦៧ឆ្នាំ រស់នៅភូមិឈើក្រំ ឃុំកូគ្រៀល ស្រុកសំរោង ខេត្តឧត្តមានជ័យ ស្នាក់នៅបណ្ដោះអាសន្ន ខេត្តប៉ៃលិន (របួសធ្ងន់) អ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ សំ ម៉ុន ភេទស្រី អាយុ ៦២ឆ្នាំ ( ស្លាប់) ពេលបញ្ជូនទៅដល់មណ្ឌលសុខភាពត្រែង។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកអ្នករងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯសព ត្រូវប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់