ព័ត៌មានជាតិ

មន្ត្រីម្នាក់ លោតពីលើអគារជាន់ទី៤នៃក្រសួងបរិស្ថានសម្លាប់ខ្លួន មិនដឹងមូលហេតុ ហាក់បីដូចជាចង់បិទបាំងព័ត៌មាន

ភ្នំពេញ: (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មានករណីបុរសម្នាក់ បានធ្វើអត្តឃាតសម្លាប់ខ្លួន ដោយលោតពីលើអគារជាន់ទី៤(អគារក្រសួងបរិស្ថាន)។

ជនរងគ្រោះមិនទានស្គាល់អត្តសញ្ញាណទេ មានអាយុប្រហែលជាង៣០ឆ្នាំ ជាមន្ត្រីបម្រើការងារ នៅក្នុងក្រសួងខាងលើ ដោយទទួលបន្ទុកផ្នែករដ្ឋបាល មានប្រពន្ធ និងកូន ស្រុកកំណើតនៅខេត្តតាកែវ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងកើតហេតុ ដើម្បីត្រួតពិនិត្យ និងកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មូលហេតុយ៉ាងណានោះ គឺនៅមិនដឹងច្បាស់ទេ ដោយសារសមត្ថកិច្ច មិនទាន់បញ្ជាក់ថា យ៉ាងណាទេ។

សូមបញ្ជាក់៖ ករណីនេះ ទំនងជាចង់លាក់បាំងព័ត៌មាន ខណ:អ្នកកាសែត ត្រូវហាមឃាត់ មិនអាចថតទិដ្ឋភាពកន្លែងកើតហេតុបានទេ៕

មតិយោបល់