ព័ត៌មានជាតិ

បុរសរត់កង់បីឥណ្ឌាម្នាក់ ចង.កសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ: បុរសម្នាក់ បានធ្វើអត្តឃាត (ចង​.កសម្លាប់ខ្លួន) បង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៦ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះល្វែងផ្លូវ១៩៩០ ក្រុម៨ ភូមិភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បុរសខាងលើឈ្មោះ នួន សាវ៉ាត អាយុ៤២ឆ្នាំ មុខរបរ រត់កង់បីឥណ្ឌា ស្នាក់នៅផ្ទះជួល ផ្លូវ១៩៩០ ក្រុម៨ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតភូមិជើងលង ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។

តាមសាច់ញាតិ បាឲ្យដឹងថា ជនរងគ្រោះ មានជំងឺប្រចាំកាយ ៥ទៅ៦មុខ ហើយឲ្យតែដល់ពេលយប់ឡើង តែងតែធ្វើទុក្ខ ក្នុងខ្លួន ធ្វើឲ្យក្រុមគ្រួសារមានការលំបាក ក្នុងការមើលថែ ដោយសារតែបញ្ហានេះហើយ ទើបជនរងគ្រោះ មិនចង់នាំទុក្ខ ក៏ដាច់ចិត្តបញ្ចប់ជីវិត បែបនេះតែម្តង។

តាមការចុះពិនិត្យរបស់សមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេសវិជ្ជាសាស្ត្ររាជធានីភ្នំពេញ និងក្រោមការពិនិត្យរបស់លោក វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន ជាគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានបញ្ជាក់ថា បុរសខាងលើពិតជាធ្វើអត្តឃាតមែន រួចប្រគល់សពជូន សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់