ព័ត៌មានជាតិ

ឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ជាមួយជនសង្ស័យ ៥នាក់ទៀត ករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ពោធិ៍សាត់: កាលពីវេលាម៉ោង ១១ និង៤៥នាទីយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ច បានចុះបង្រ្កាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុង ក្រុង​​ពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ (ស្រី០៣នាក់)។

១.ឈ្មោះ ជិវិត វណ្ណាវីន ភេទប្រុស អាយុ២១ ឆ្នាំ រស់នៅភូមិព្រៃស្មាច់ ឃុំរកាត ស្រុកភ្នំក្រវ៉ាញ មុខរបរ យោធា
២.ឈ្មោះ ប៉េង ពិសិដ្ឋ ភេទប្រុស អាយុ២១ ឆ្នាំ រស់នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ (ជាងចម្លាក់)
៣.ឈ្មោះ អ៊ឹម បញ្ញា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ (កម្មករ)
៤.ឈ្មោះ ពៅ ស៊ីនី ភេទស្រី អាយុ ២១ឆ្នាំ រស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់
៥.ឈ្មោះ ហាំ ម៉ីហួរ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (សិស្ស)
៦.ឈ្មោះ ឃុត រតនា ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិពេជ្របាន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ (ជាងអ៊ុតសក់)។

វត្ថុតាងឆែកឆេររកឃើញនៅក្នុងបន្ទប់ជួល៖
-ម្សៅក្រាមពណ៌សចំនួន ០១ញ្ចប់ធំ
-ថ្នាំគ្រាប់ពណ៌ក្រហមចំនួន០២គ្រាប់
-ថង់ផ្លាស្ទិចមួយចំនួនធំ
-ដែកកេះចំនួន០៨ដើម
-ទូរស័ព្ទដៃចំនួន០៧គ្រឿង
-ម៉ូតូចំនួន០៤គ្រឿង

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់