ព័ត៌មានជាតិ

រថយន្តសាំយ៉ុងដឹកគ្រឿងសមុទ្រមួយគ្រឿង ដាច់ម៉ែត្ររេចង្កូតបុកចូលផ្ទះពលរដ្ឋ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរចរណ៍ មួយបានកើតឡើង រថយន្ដ១គ្រឿងដឹកគ្រឿងសមុទ្រ ដាច់ម៉ែត្រចង្កូតរេបុកចូលផ្ទះពលរដ្ឋ បណ្ដាលឲ្យរងការខូចខាត ទីតាំងស្ថិតតាមបណ្ដោយផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្ដសាំយ៉ុង ដឹកគ្រឿងសមុទ្រ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 2A-4941 ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ទិសដៅពីជើងទៅត្បូង យកទៅឲ្យម៉ូយនៅម្ដុំត្រឡោកបែក ។ លុះមកដល់ចំណុងកើតហេតុ ដាច់ម៉ែត្រចង្កូតរេពេញផ្លូវ រួចក៏បុកចូលផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលជាសិប្បកម្មគ្រឿងដែក បណ្ដាលឲ្យដាច់ទ្វារផ្ទះ គាបជាប់ម៉ូតូស្កុបពី មួយគ្រឿង នៅក្រោមរថយន្ដ និងសម្ភារ:មួយចំនួនទៀត រងការខូចខាត ឯរថយន្ដបង្កខ្ទេចមួយកំណាត់មុខ ។ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងរបួសនោះទេ ។

នៅក្រោយពេលកើតហេត សមត្ថកិច្ចចរាចរណ៍ខណ្ឌសែនសុខ ចុះមកអន្តរាគមន៍ដល់ទីតាំងកន្លែងកើតហេតុ ។ បន្ទាប់មកបានឲ្យភាគីទាំងពីរ ធ្វើការចរចាគ្នា ហើយភាគីរថយន្ដបង្កហេតុព្រមសងការខូចខាត ដល់ភាគីម្ចាស់ផ្ទះ ៕






មតិយោបល់