សៀមរាបៈ យោងតាមផេកអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង២០និង៤០នាទីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ មានជនជាតិចិនម្នាក់ ផឹកស្រាស្រវឹង ចុះមុជទឹកអាង ក្នុងសណ្ឋាគារ ប៉ារ៉ាឌីសអង្គរវិឡា បណ្តាលឲ្យគាំងបេះដូង លង់ទឹកស្លាប់ ស្ថិតនៅត្រង់ចំណុចសណ្ឋាគារ ប៉ារ៉ាឌីសអង្គរវិឡា ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាម។
ជនរងគ្រោះឈ្មោះ KECHNGIN ភេទប្រុស ឆ្នាំកំណើត1987 ជនជាតិចិន បានចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារប្រលានយន្តហោះខេត្តសៀមរាប កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ហើយបានមកស្នាក់នៅក្នុងសណ្ឋាគារកើតហេតុខាងលើ។
យោងបើតាមព័ត៌មានសាកសួរបំភ្លឺ ពីបុគ្គលិកដែលប្រចាំការនៅសណ្ឋាគារបានឲ្យដឹងថា នៅវេលាម៉ោង ២០នឹង២៥នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ក្រោយពីហូបបាយ នឹងផឹកស្រារួចមក ជនរងគ្រោះបានបបួលគ្នាទៅងូតទឹកអាងលេង ដែលមានគ្នា៤នាក់ ជនជាតិចិនដូចគ្នា លុះដល់ម៉ោង២០និង៤០នាទី ក៏បានលឺសម្លេងស្រែកហៅឲ្យជួយថា មានមនុស្សលង់ទឹក លុះបុគ្គលិកសណ្ឋាគារមកដល់បានឃើញមនុស្សលិចនៅបាតអាង ហើយបានស្រង់លើកមកលើ ហើយក៏រាយការណ៍ប្រាប់ប៉ូលីស។ ការពិនិត្យសាកសពនៅលើខ្លួនសពពុំមានស្នាក់ស្នាមអ្វីទេ ការជួយសង្គ្រោះពុំមានទឹកចេញតាមមាត់ មានតែកំអួតចេញបាយហើយធុំក្លិនតែស្រា។
ផ្អែកតាមការសន្និដ្ឋាននរបស់សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យ បានបញ្ជាក់ប្រាប់ឲ្យដឹងថា សពជនរងគ្រោះស្លាប់ ដោយសាគាំងបេះដូងនៅក្នុងទឹកអាង ចំពោះសពត្រូវបានយកទៅរក្សាទុកនៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយក ៕

<img class="alignnone size-
មតិយោបល់