ព័ត៌មានជាតិ

បុគ្គលិកហាងផាប់ស្រ្ទីតម្នាក់ចង.ក សម្លាប់ដោយមានវិប្បត្តិផ្លូវចិត្ត ផ្អើលនៅក្រុងសៀមរាប

សៀមរាបៈ ​មានករណីធ្វើអត្តឃាតដោយខ្លួនឯង(ចង.ក)បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីធ្វើអត្តឃាត(ចងក)
សកសពជនរងគ្រោះមានឈ្មោះ ឆេង វ៉ានឆៃ ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ បុគ្គលិកហាងផាប់ស្រ្ទីត រស់នៅក្នុងភូមិកើតហេតុខាងលើ ។
មូលហេតុ៖ មានវិប្បត្តិផ្លូវចិត្ត ។
ក្រោយកើតហេតុសមត្ថកិច្ចចុះពិនិត្យរួចប្រគល់សាកសពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់