ព័ត៌មានជាតិ

ស្រវ៉ឹងស្រា៣ថ្ងៃមិនដែលបាយ លោតចុះលេងទឹកបែជាលង់ស្លាប់យ៉ាងអាណោចអាធម៍

ត្បូងឃ្មុំៈ នៅថ្ងៃទី១០ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២នឹង០០នាទីមានករណីលង់ទឹកស្លាប់ម្នាក់ នៅចំណុច ស្រះទឹក ស្ថិត នៅខាងលិចភូមិវាលម្លូរ ចំងាយ១៧០មែត្រ ស្ថិត ក្នុងភូមិវាលម្លូ ឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះឈ្មោះ គុល ឈឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជាតិខ្មែរ នៅភូមិ ឃុំកើតហេតុ។ ផ្អែកតាមកាបំភ្លឺឈ្មោះ ចែត្រ ផាង ភេទស្រីអាយុ៥៨ឆ្នាំ ជាប្រពន្ធជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ប្តីគាត់ជា(ជនរងគ្រោះ)ផឹកស្រា ស្រវ៉ឹង ៣ថ្ងៃមកហើយមិនដែលហូបបាយទេ។
លុះមកដល់ម៉ោងកើតហេតុខាងលើប្តីរបស់គាត់បានទៅតាមគាត់ដែលនៅមើលគោនៅចំណុចកើតហេតុទាំងខ្លួនស្រវ៉ឹងស្រា
ជោគជាំ ហើយបាននាំគាត់ចុះលេងទឹកស្រះ គាត់បានឃាត់ប្តីថាកុំចុះទឹកជ្រៅណាស់តែប្តីគាត់មិនស្តាប់ហើយនិយាយថាអញ់ធ្លាប់ចុះលេងរាល់ដងហើយ ពេលនោះប្តីគាត់បានលោតចុះក្នុងទឹកស្រះ បណ្តាលអោយលិចបាត់តែម្តង ពេលឃើញបែបនេះគាត់បានរត់មកហៅបងប្អូនក្នុងភូមិទៅជួយរាវរកតែរាវរកមិនឃើញ។
ក្រោយពេលកើតហេតុដោយផ្អែកតាម តាមការពិនិត្យ របស់ជំនាញ សម្ថកិច្ច សហកាជាមួយ ពេទ្យមណ្ឌល សុខភាព វាលម្លូរ ឃើញថាករណីខាងលើពិតជាស្លាប់ ដោយលង់ទឹកពុំមានពាក់ព័ន្ធនឹងករណីអ្វីឡើយ៕

 

មតិយោបល់