ភ្នំពេញៈ នៅវេលាម៉ោង ៥និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទកាប់ប្លន់ម៉ូតូពលរដ្ឋកក្រើក ។
ជនសង្ស័យឈ្មោះ លី ស៊ីមិន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរលាងម៉ូតូ មានទីលំនៅផ្ទះជួលភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
ជនរងគ្រោះឈ្មោះ គា សុភារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ មានទីលំនៅបន្ទប់ជួលភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដកហូត៖ ម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ស ស៊េរី២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IB-7679។
សូមបញ្ជាក់៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ លោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានទទួលដំណឹងថា ជនសង្ស័យខាងលើ ជាមុខសញ្ញាកាប់ប្លន់ម៉ូតូពលរដ្ឋយ៉ាងសកម្មតាមបណ្ដោយផ្លូវទំនប់កប់ស្រូវ និងសង្កាត់សំរោងក្រោម។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យត្រូវសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់