ព័ត៌មានជាតិ

ប្រទះឃើញសពស្ត្រីម្នាក់ ដេកស្លាប់ក្នុងអង្រឹងក្រោមដើមប្រេងខ្យល់

ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្រទះឃើញសពស្ត្រីម្នាក់ ដេកស្លាប់ក្នុងអង្រឹងក្រោមដើមប្រេងខ្យល់ ជាប់និងតូបប្រជាពលរដ្ឋលក់ដូ កាលវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារទី១១ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវបេតុង ត្រង់ចំណុចក្រោយផ្សារកាណាស៊ីធីចម្ងាយប្រមាណមួយគីឡូម៉ែត្រ ស្ថិតក្នុងភូមិចោមចៅ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមអត្តសញ្ញាណប័ណ្ណ ដែលមាននៅខាងក្នុងកាបូប ពណ៌លឿង សពមានឈ្មោះ វឿន ធារី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិបឹងកេតក្រោម ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

តាមប្រភពពីស្ត្រីម្នាក់ជាអ្នករើសអេតចាយ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញស្ត្រីអនាថាម្នាក់ ដើរក្នុងសភាពអាក្រាតកាយ ឃើញដូចច្នោះរូបគាត់ បានយកខោអាវមកឲ្យស្លៀកពាក់ រួចហើយក៏នាំមកអង្គុយ ក្នុងរោងលក់ដូរមួយកន្លែងជាប់អង្រឹង ហើយបានយកបាយឲ្យហូប តែស្ត្រីខាងលើមិនហូប ទើបរូបគាត់ និងប្ដីក៏បានបន្តទៅរើសអេតចាយបន្តទៀត។

លុះម៉ោងកើតហេតុខាងលើ ក៏ត្រលប់មកផ្ទះគាត់វិញ ស្រាប់តែមើលទៅតូបលក់ដូរ មិនឃើញក៏ក្រឡែកមកមើលក្នុងអង្រឹង ស្រាប់តែឃើញស្ត្រីអនាថាខាងលើ ដេកស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកកន្លែងកើតហេតុ និងបន្តរាយការណ៍ទៅសមត្ថកិច្ចជំនាញ មកធ្វើកោសលវិច័យ តែជំនាញថាចាំភ្លឺឡើង ចាំធ្វើការទាក់ទងតាមអត្តសញ្ញាណប័ណ្ណរកសាច់ញាតិ ឲ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់