ក្លិបបាល់ទាត់ Atletico Madrid បានលូតទៅមុខ ដូចអំនួតដែលគេបានគ្រោងទុកហើយ ដោយបូកសរុបការប្រកួតទាំងពីរជើង ឈ្នះគ្រាប់បាល់ ៥-១ លើក្លិប AC Milan ដែលប្រកួតនារាត្រីទៀបភ្លឺយប់មិញនេះក្នុងក្របខណ្ឌ Champions League ។
ក្នុងជំនួបជើងទី ២ នេះក្លិប អេស្ប៉ាញ Atletico Madrid បានបំបាក់ក្លិប AC Milan ក្នុងក្របខណ្ឌ Serie A របស់អ៊ីតាលី ដោយលទ្ធផល ៤-១ ខណៈដែលជើងទី ១ កន្លងមក Atletico Madrid ឈ្នះក្នុងលទ្ធផល ១-០ នោះ។
កីឡាករ Diego Costa ដែលបានជួយឲ្យក្លិប បំបាក់ក្លិប AC Milan នៅជើងទី ១ នោះ នៅជើងទី ២ ក៏បានស្វែងរកគ្រាប់បាល់នៅនាទី ទី ៣ និងនាទី ៨៥ ហើយមិត្តរួមក្រុម Turan និង Garcia រកគ្រាប់បាល់នៅនាទី ៤០ និង ៧១ នោះ ។ ដោយឡែកគ្រាប់បាល់ដែល AC Milan មានឱកាសបំបែកពងមាន់ក្លិប Atletico Madrid ទាំងពីរជើងនេះ រកបានដោយកីឡាករ Kaka ។
លទ្ធផល ២ ជើងរបស់ AC Milan ដោយបូករួមទៅចាញ់ Atletico Madrid ១-៥ ហេតុដូច្នេះមិនអាចបន្តដំណើរទៅកាន់វគ្គ ៨ ក្រុមចុងក្រោយបានឡើយ។
សូមបញ្ជាក់ថា នេះគឺជាការសាងប្រវត្តិសាស្ត្រថ្មីរបស់ Atletico Madrid ដែលឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ ដោយអាកខានតាំងពីឆ្នាំ ១៩៩៧ មកម្លេះនោះ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់