ព័ត៌មានជាតិ

រថយន្តដឹកទំនិញ បើកបុកដើមឈើសងខាងផ្លូវ បណ្ដាលឲ្យតៃកុងរងរបួស នៅផ្លូវជាតិលេខ៤

ព្រះសីហនុ: (ព័ត៌មានបឋម) នៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៦១-១៦២ ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកទំនិញ បើកបុកដើមឈើសងខាងផ្លូវ បណ្ដាលឲ្យក្រឡាប់ដោយខ្លួនឯង ។

រថយន្តខាងលើ ម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-20 21 បើកបរដោយឈ្មោះ រិន ថា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកបើកបរ មានទីលំនៅ ភូមិអង់ខ្វៀន ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ធ្វើដំណើរពីខេត្តព្រះសីហនុទៅភ្នំពេញ មកដល់ចំណុចកើតហេតុ ដោយរថយន្តមានល្បឿនលឿន បានរេចង្កូតទៅបុកដើមព្រីង ធ្លាក់ទៅខាងឆ្វេងដៃ បណ្តាយឲ្យអ្នកបើកបររងរបួស៕

មតិយោបល់