មណ្ឌលគិរីៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង២៤នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ចំណុចគីឡូម៉ែត្រលេខ៥៣ ផ្លូវជាតិ៧៦ ក្នុងនៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ករណីនេះកើតឡើងរវាងរថយន្ដនិងរថយន្ដបើកបរស្របទិសគ្នាពីកើតទៅលិច ដោយរថយន្ដម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ និងរថយន្ដម៉ាកកាម៉ារីឆ្លាម (CAMRY CHHLAM) ពណ៌ខ្មៅ ស្លាកលេខ 2G-3904 ភ្នំពេញ បណ្តាលឲ្យ៖
-អ្នករងគ្រោះម្ចាស់ផ្ទះ ឈ្មោះ លី ណារី ភេទស្រី អាយុ៦៥ឆ្នាំ ជនជាតិចាម សញ្ជាតិខ្មែរ រស់នៅភូមិត្រពាំងផ្អេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី (ស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យវៀតណាម)។
-អ្នកបើកបររថយន្ដសាំងយ៉ុង ឈ្មោះមាស ធារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអ្នកបើកបរ រស់នៅភូមិកាបី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ (របួសធន់)។
-អ្នករួមដំណើរឈ្មោះ ហេង ម៉េងលី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិកាបី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ (រងរបួសធ្ងន់)
-អ្នករួមដំណើរឈ្មោះ ពុធ ធារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិកាបី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចះ (រងរបួសធ្ងន់)
-អ្នកបើកបររថយន្តកាម៉ារីឆ្លាមឈ្មោះ សៅ សំណាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន រស់នៅភូមិ4 ឃុំកំពង់លាវ ស្រុកកំពង់លាវខេត្តព្រៃវែង(គ្មានរបួស)។
ចំណែកមូលហេតុរថយន្ដកាម៉ារីឆ្លាមវ៉ាជែងគ្នាជាមួយរថយន្ដសាំងយ៉ុង ហើយរថយន្ដសាំងយ៉ុងគៀររថយន្ដកាម៉ារីរួចរថយន្ដសាំងយ៉ុងក៏រេចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋដែលនៅក្បែរផ្លូវតែម្ដង។
បច្ចុប្បន្នអ្នករបួសត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ចំណែកឯមធ្យោបាយទាំង២ត្រូវបានកម្លាំងជំនាញនគរបាលចរាចរណ៍យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកែវសីម៉ា រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា ករណីសង្ស័យដេញរថយន្តដឹកឈើ បណ្តាលឲ្យក្រឡាប់ស្លាប់ម្នាក់ របួសធ្ងន់៣នាក់ និងសង្ស័យនាំខ្លួនមនុស្សទៅកាន់ស្នងការនគរបាលខេត្តមណ្ឌលគិរីដើម្បីសាកសួរបន្តទៀត ដោយការដេញប្រតិបត្តិការបង្ក្រាបឈើនេះមានការចូលរួមមាន នាយសង្កាត់រដ្ឋបាលព្រៃឈើ ,ដឺបេ , នគរបាលអត្តសញ្ញាណកម្ម និង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃផងដែរ៕
មតិយោបល់