ព័ត៌មានជាតិ

យក​ខ្នង​ស្រី​ស្រស់​ធ្វើ​ជា​តំបន់​ផ្សព្វផ្សាយ​ពាណិ្ជកម្មអ​ច​លន​ទ្រព្យ​

​វា​ត្រូវ​បាន​គេ​ចាត់ទុកថា ជា​ផ្នែក​មួយ នៃ​ទម្រង់​បែប​ប​ថ្មី​នៃ​ការធ្វើ​ឃោសនា ពាណិជ្ជកម្ម ហើយ​ការ​ធ្វើ​ការឃោសនា​នេះដែរ គេ​កំពុង​ចាប់អារម្មណ៍​បំផុត​ក្នុង​ប្រទេស​ចិន​នាពេល​បច្ចុប្បន្ន​នេះ​។​
​យើង​មិន​ភ្លេច​នោះទេ ចំពោះ​នារី​ម៉ូ​ដែល​ស្លៀក​ឈុត​ប៊ី​គីនី​កាន់​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម កាលពី​ខែ មេសា កន្លងទៅ ។ ថ្មីៗ​នេះដែរ កាលពី​ថ្ងៃ​ទី ១១ ខែ សីហា ឆ្នាំ ២០១៣ ទីផ្សារ​ចលនទ្រព្យ នៅក្នុង​ប្រទេស​ចិន បាន​យក​ខ្នង​ស្ត្រី​ស្រស់ស្អាត ធ្វើ​ជា​តំបន់​ផ្សព្វផ្សាយ អចលនទ្រព្យ​របស់​ខ្លួន ដែល​ធ្វើឲ្យ អតិថិជន​មាន​ការភ្ញាក់ផ្អើល​ផងដែរ​។​

​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នេះ គឺ​ធ្វើឡើង​នៅ ទីក្រុង ជី​លីន ក្នុង​ខេត្ត ជី​លីន ដោយ​យក​ខ្នង​ស្ត្រី គូ​ប្លង​ដៃ ឬ​អគារ ដោយ​ដាក់​ពី​ទំហំ រួច​ដើរ​ផ្សព្វផ្សាយ​នូវ​អចលនទ្រព្យ​របស់​ខ្លួន​។ នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​គំនិត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ថ្មី ដោយ​ប្រកួត​មាន​លក្ខណៈ​ស្វិតស្វាញ​បំផុត នៅក្នុង​ប្រទេស​ចិន​។​​សម្រាប់​ស្ត្រី​ដែល​ចូលរួម​ផ្សព្វផ្សាយ​ត្រូវ​ស្លៀកពាក់​រ៉ូប ដែល​គ្មាន​ខ្នង និង​តម្រូវឲ្យ​គូរ​អចលនទ្រព្យ​លើ​ខ្នង​ពួកនាងៗ​ទាំងនោះ ។​

​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា ប្រទេស​ចិន​នៅពេល​បច្ចុប្បន្ន ការសាងសង​អគារ ជាមួយនឹង​ទីក្រុង​ថ្មី អត្រា​តាម​ការប៉ាន់ប្រមាណ ជាង ១២ ទៅ ២៤ ភាគរយ​នៅក្នុង​មួយឆ្នាំ ៗ ។​ប៉ុន្តែ​ក៏​មាន​សំនួរ​ដ៏​ទាក់ទាញ​បំផុត គឺ​ទាក់ទង​នឹង​អគារ​ថ្មី ដែល​គ្មាន​អ្នកទិញ​។​តែ​ទោះជា​យ៉ាងណាក៏ដោយ ការផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​គឺ​ទាក់ទាញ​បំផុត​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore058/bareback3_zpsef11bda0.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore058/bareback2_zps039280e4.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore058/bareback4_zps4ef10d40.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore058/bareback1_zps56e1d2a8.jpg

មតិយោបល់