សៀមរាបៈ យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានចុះបង្ក្រាប់ករណីអំពើអូសទាញពេស្យាចារកុមារ និងករណីជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចន៍ នៅក្នុងអំឡុងខែឧសភា ឆ្នាំ២០១៩។
លោក ជា ហេង នាយការិយាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការរដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ពេត ម៉ៅ ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប បានប្រមូលក្មេងស្រី ០៥នាក់ (ជាជនរងគ្រោះ)ដែលមានឈ្មោះដូចខាងក្រោមនេះ៖
១.ឈ្មោះ រិទ្ធ ស្រីភ័ណ្ឌ ភេទស្រី អាយុ ១៥ឆ្នាំ
២.ឈ្មោះ រិទ្ធ ស្រីពេជ្រ ភេទស្រី អាយុ ១៣ឆ្នាំ
៣.ឈ្មោះ វណ្ណ: ស្រីភ័ស្ស ភេទស្រី អាយុ ១៤ឆ្នាំ
៤.ឈ្មោះ វណ្ណ: ស្រីភាង ភេទស្រី អាយុ ១០ឆ្នាំ
៥.ឈ្មោះ ទូច ស្រីនិង ភេទស្រី អាយុ ១៤ឆ្នាំ
ឲ្យដើរសុំទាននៅផ្សារចាស់តំបន់ផាស្ត្រីត ចាប់ពីពេលល្ងាចម៉ោងប្រហែល ៧និង០០នាទីយប់ រហូតដល់ម៉ោង៣ទៀបភ្លឺ ទើបហៅក្មេងស្រីទាំងអស់ទៅជួបជុំគ្នា នៅស្ពានឈើមុខសណ្ឋាគារតាព្រហ្ម ហើយតម្រូវឲ្យក្មេងទាំងអស់បង់ប្រាក់ម្នាក់ ១០,០០០រៀល ទៅ ២០,០ ០០រៀលក្នុង១យប់។ ហើយបើក្មេងទាំងអស់នោះមិនស្តាប់ជនសង្ស័យគំរាមវាយធ្វើបាបព្រមទាំងបង្ខំឲ្យក្មេងជក់គ្រឿងញៀន ហើយបើមានភ្ញៀវបរទេសណាត្រូវការយកក្មេងទៅដេកជាមួយ ឈ្មោះ ពេត ម៉ៅ ជាអ្នកជំរុញឲ្យទៅជាមួយជនបរទេសហើយបកប្រែភាសាឲ្យក្មេងៗ រួចដកយកភាគរយដែលជនបរទេសឲ្យលុយទៅក្មេងៗថែមទៀត។
លោកបន្តទៀតថា ក្នុងករណីនេះជនសង្ស័យដែលមានឈ្មោះខាងលើនេះត្រូវបានឃាត់ខ្លួនតាមបញ្ជាលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាប នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង២០នាទី ហើយបន្តរៀបចំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
មតិយោបល់