ភ្នំពេញៈ នៅវេលាម៉ោង ២ រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយលេខ ៤៧០ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីរថយន្ត ២គ្រឿង បានបើកចូលផ្លូវបេតុងតែមួយ ក្នុងទិសដៅបញ្ច្រាសគ្នា ដោយស្ថានភាពផ្លូវតូច តម្រូវឲ្យរថយន្តមួយគ្រឿង ត្រូវបើកថយក្រោយ ដើម្បីឲ្យរថយន្ត១ទៀត បើកចេញទៅ ប៉ុន្តែភាគីរថយន្តទាំងចង់ឈ្នះរៀងៗខ្លួន ថយក៏មិនថយ ទៅក៏មិនទៅ បណ្ដាលឲ្យរថយន្តទាំងពីរជាប់នៅទីនោះមួយសន្ទុះធំ។
ករណីនេះ មិនរំខានដល់សមត្ថកិច្ចនោះទេ ដោយក្រោយកើត ភាគីរថយន្ត១គ្រឿង បានព្រមបើកថយក្រោយ ឲ្យរថយន្តមួយទៀតបើកចេញទៅបាត់៕
មតិយោបល់