ព័ត៌មានជាតិ

ឈ្លោះជាមួយបងថ្លៃប្រុស និងបងស្រីបង្កើតយកកាំបិតផ្គាក់ដេញកាប់

កំពង់ឆ្នាំង:គំរាមកំហែង និងប៉ុនប៉ងសំលាប់កាលថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២០ វេលាម៉ោង១២ និង៤៣ នាទី នៅភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច។
សមត្ថកិច្ចឲ្យដឹងថាបង្កឡើងដោយជនសង្ស័យឈ្មោះ ស្មាន កូប ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចាម រស់នៅភូមិឃុំកើតហេតុខាងលើ ។

ប្រភពដដែលបន្តថាជនសង្ស័យបានឈ្លោះជាមួយបងថ្លៃប្រុស និងបងស្រីបង្កើត ហើយក៏បានយកកាំបិតផ្គាក់ដេញកាប់ ប៉ុន្តែពុំបណ្ដាលឲ្យមានមនុស្សរងរបួសទេ។

ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនិងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត៕

មតិយោបល់